លោក Chan Sophea (CPhea Image) អ្នកថតរូបដ៏ល្បី បានទទួលមរណៈភាពហើយ

លោក Chan Sophea អតីត​អ្នក​រចនា​ទំព័រ​កាសែត​ខ្មែរ​ស្ថាបនា និង​ជ​អតីត​និពន្ធ​នាយករង​កាសែត «​វរជន​ខ្មែរ​» និង​ក៏​ជា​អ្នក​ថតរូប​ដ៏​ល្បីល្បាញ​មួយរូប របស់ homephotography បានទទួល​មរណៈភាព​ហើយ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ ដោយជំងឺរលាកពោះវៀនធំ។

​លោក Chan Sophea ហៅ CPhea Image គឺជា​សិល្បៈ​អ្នក​ថតរូប​ម្នាក់​ដែល​ស្នាដៃ​របស់គាត់ ត្រូវបាន​ទទួលស្គាល់​ទាំង​ក្នុង និង​ក្រៅប្រទេស គឺ​គាត់​ជា​អ្នក​ថតរូប និង​កែសម្រួល​រូបថត​ដ៏​ចំណាន​។ គាត់​ក៏​ជា​ស្ថាបនិក Te Ring Wedding Photography ផងដែរ​។ ស្នាដៃ​រូបថត​របស់គាត់​ត្រូវបាន​មជ្ឈដ្ឋាន​អ្នក​ចូលចិត្ត​វិ​ស្ស័​យ​ថតរូប​ទូទាំងប្រទេស​ស្ងើច​សរសេរថា មាន​គុណភាព​ខ្ពស់​។
​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​របស់លោក CPhea Image ផងដែរ ដែល​ទទួលមរណៈភាព​ចោលប្រពន្ធកូនទាំង​នៅ​វ័យក្មេង​បែបនេះ ៕​





x

No comments

Powered by Blogger.